ដោយ៖ ប៉ា ច័ន្ទរឿន
កន្លងមកពាក្យ “Think Tank” ត្រូវបានគេប្រើប្រាស់ជាញឺកញ ាប់សំដៅលើស្ថាប័នដែលប្រជុំដ ោយអ្នកប្រាជ្ញ និងបញ្ញវន្តជំនាញៗ ដូចជានៅស្ថាប័នស្រាវជ្រាវធំ ៗ និងរាជបណ្ឌិតសភាកម្ពុជា ជាដើម។ ហើយពាក្យ “Think Tank” ត្រូវបានគេនិយមបកប្រែជាភាសា ខ្មែរថា «ធនាគារខួរក្បាល»។ ប៉ុន្តែសម្រាប់ខ្ញុំ, ពាក្យ “Think Tank” ត្រូវបកប្រែថា «ធនាគារគំនិត»។ តើការបកប្រែនេះត្រឹមត្រូវដែរឬទេ?
ដំបូងត្រូវឈ្វេងយល់ថា នៅក្នុងវិស័យវិទ្យាសាស្ត្រស ុខាភិបាលមានផ្នែកមួយដែលគេហៅ ជាភាសាអង់គ្លេសថា “Brain Bank” ដែលបកប្រែជាភាសាខ្មែរថា ធនាគារខួរក្បាល (សូមមើលវចនានុក្រមវិទ្យាសាស ្ត្រសុខាភិបាលចំពោះអត្ថន័យន ៃពាក្យ Brain Bank)។ ហេតុនេះប្រសិនបើយើងបកប្រែពា ក្យ “Think Tank” ថា «ធនាគារខួរក្បាល», តើយើងបកប្រែពាក្យ Brain Bank ថាម៉េចទៅវិញ?
វចនានុក្រម Oxford English Dictionary បានអោយនិយមន័យនៃពាក្យ Think Tank ថា a body of experts providing advice and ideas on specific political or economic problems (កន្លែងផ្ទុកអ្នកជំនាញដែលផ្ តល់ដំបូន្មាន និងគំនិតដើម្បីដោះស្រាយបញ្ហ ាសេដ្ឋកិច្ច ឬនយោបាយជាក់លាក់ទាំងឡាយ)។
ប្រសិនបើបកប្រែពាក្យ Think Tank = Think (គំនិត) + Tank (កន្លែងផ្ទុក ឬបណ្តុំ), ដែលមានន័យប្រហាក់ប្រហែលនឹងព ាក្យ ធនាគារ)។ ហេតុនេះ, ពាក្យ “Think Tank” ត្រូវបកប្រែថា «ធនាគារគំនិត» ដែលមានន័យថាជាកន្លែងផ្ទុកអ្ នកជំនាញសម្រាប់ផ្តល់ដំបូន្ម ាន និងគំនិតដើម្បីដោះស្រាយបញ្ហ ាសេដ្ឋកិច្ច ឬនយោបាយជាក់លាក់ទាំងឡាយ)។
បើនិយាយថា«ធនាគាខួក្បាល» ដូចជាមិនសមមែនហើយ រួចបើថា«ធនាគាគំនិត» ក៏ដូច ជាមិនទំនង ព្រោះពាក្យ Tank មិនមែន Bank ទេ ។ Tank និង Bank មានអត្តន័យខុសគ្នា ឆ្ងាយណាស់ ។ គេមិនអាចយកទឹកទៅចាក់ផ្ងើរក្នុង Bank បានទេ ពីព្រោះ Bank មិនមែន ជាអាងស្តុកទឹក ។ ពាក្យ Tank=អាងស្តុក, កន្លែងផ្ទុកវត្ថុរាវ, ដូចជាអាងផ្ទុកទឹក ។ បើបក Think Tank = អាងគំនិត, អាងស្តុកគំនិត ដូចជាសមហេតុសមផលជាង ។
ចំពោះខ្ញុំៗ គិតថាបើសិនជា Think Tank សំដៅទៅក្រុមមនុស្ស គេគួរតែបកថា៖ “ក្រុមអ្នកប្រាជ្ញ” ឬ “ក្រុមអ្នកយុទ្ធិសាស្រ្ត” ប្រសើរជាងពីព្រោះងាយយល់ និង អាចទទួលយកបាន។ សូមអរគុណ។