សម្ភារៈសំណង់ប្រាសាទខ្មែរ
សម្ភារៈសំណង់ប្រាសាទខ្មែរ
ក. ភ្នំ ចាត់ចូលជាវត្ថុធាតុដើមមួយនៃសំណង់ប្រាសាទ ។ ភ្នំត្រូវបានគេចោះ ឬលុងដើម្បីបងើ្កតជាប្រាសាទ ។ ជញ្ជាំងថ្មភ្នំត្រូវបានគេយកធ្វើជាជញ្ជាំងប្រាសាទ ។ ភស្តុតាងនេះត្រូវបានគេអះអាងថាមានការទទួលឥទ្ធិពលពីប្រទេសឥណ្ឌា ។
ខ. ការប្រើប្រាសឥដ្ឋធ្វើជាសម្ភារៈសំណង់ប្រាសាទត្រូវរកឃើញតាំងពីដើមសតវត្សទី ១ នៃគ្រិស្តសករាជ ដែលមានលក្ខណៈធំវែង ពណ៌ក្រហម គុណភាពហាក់ដូចជាដុតបានល្អ ឬជ្រៀកចេញពីផ្ទាំងសិលាភ្នំ ។ ប្រាសាទសង់ពីឥដ្ឋភាគច្រើនរកឃើញនៅក្នុងសម័យនគរភ្នំ និងចេនឡា ។ នៅក្នុងសតវត្សទី ៧ មានការប្រើប្រាសឥដ្ឋត្រឹមត្រូវ និងមានបចេ្ចកទេសល្អរួចទៅហើយ ។ លុះដល់សតវត្សទី ១៣ មានការប្រើប្រាស់ឥដ្ឋសាជាថ្មីទៀតបន្ទាប់ពីបានបោះបង់មួយរយៈមក ។
ក្រៅពីឥដ្ឋការប្រើប្រាសក្បឿងត្រូវបានរកឃើញដោយសារមានសេសសល់កំទេចកំទីក្បឿងនៅតាមកន្លែងប្រវត្តិសាស្ត្រជាច្រើនក្នុងទឹកដីខ្មែរយើង ។ បន្ទាប់ពីក្បឿងគេឃើញមានការប្រើប្រាស់សំណផងដែរ ។
គ. ឈើ ជាសម្ភារៈសំណង់មួយ បន្ទាប់បន្សំក្នុងការកសាងប្រាសាទ ។ ឈើភាគច្រើនគេយកទៅធើ្វក្លោងទ្វារ បង្អូច ប៉ុណ្ណោះ ក្រៅពីនេះគេយកទៅធ្វើជាកំណល់លើកដាក់វត្ថុធ្ងន់ៗ ។ គេនិយមប្រើឈើក្នុងសម័យនោះមាន៖ តាត្រាវ គគីរ ផ្ចឹក សុក្រំ ។ល។
ឃ. ថ្មបាយក្រៀម ប្រើប្រាសសំខាន់ក្នុងផ្នែកលំនឹងទ្រតួប្រាសាទ ព្រោះភាគច្រើនគេយកទៅធ្វើជាគ្រឹះប្រាសាទ ខឿនប្រសាទ ឬកំផែងប្រាសាទ ។ ថ្មបាយក្រៀមមានជាតិដែកពណ៌ក្រហមក្រម៉ៅមានលក្ខណៈដូចពពុះសាប៊ូ ឬដូចបាយក្រៀម នៅក្នុងដីថ្មបាយក្រៀមផុយអាចលុងបានពេលយកចេញមកក្រៅទុកយូរទៅកាន់តែរឹងទៅ ។ ជូនកាលទៀត ក្រៅពីប្រើប្រាសក្នុងសំណង់ប្រាសាទ ថ្មបាយក្រៀមអាចយកទៅឆ្លាក់ជារូបសំណាក់ផ្សេងៗ តែមិនសូវល្អដូចថ្មភក់ទេ ។
ង. ថ្មភក់ ជាប្រភេទថ្មដែលមានលាយខ្សាច់ល្អិតៗ ព៌ណប្រផេះ ខ្លះទៀតព៌ណស្វាយ ឬផ្កាឈូក ។ ថ្មភក់មានលក្ខណៈមិនសូវរឹងមាំ មិនអាចធុននឹងពេលវេលាប៉ុន្មានទេ ។ គេយកថ្មភក់ទៅក្រាលធ្វើជាកំរាលក្នុងបន្ទប់ប្រាសាទ ឬផ្លូវដើរទៅកាន់ប្រាសាទតូចធំ ជួនកាលទៀត ធ្វើជាក្របទ្វារ ឬបង្អូចតូចធំ និងជញ្ជាំងប្រាសាទ ។ ថ្មភក់អាចកសាងរូបបដិមាផ្សេងៗ ប្រកបដោយប្រណិតភាព តែងាយបែកបាក់ណាស់ ។
ច. ខ្សាច់ ជាវត្ថុធាតុដើមសំខាន់ណាស់ក្នុងការសាងសង់ប្រាសាទ ។ គេយកខ្សាច់បុកបង្ហាប់ ធ្វើជាគ្រឹះមុននឹងដាក់ថ្មបាយក្រៀមសង្កត់ពីលើ ដើម្បីសាងជាខឿនប្រាសាទ ។ ចំណុចសំខាន់មួយទៀត ខ្សាច់ម៉ត់លាយជាមួយកំបោរ ឬស្ករត្នោតដើម្បីឲ្យបានជាបាយអ បូក ឬផ្សាជញ្ជាំងប្រាសាទ និងតួប្រាសាទទាំងមូល ។
ខុសអក្ខរាវិរុទ្ឋ ប្រើប្រា(ស់) មិន មែនប្រើប្រា(ស) ទេ។
មិនអាច(ធន់)និងពេលវេលា មិនមែន មិនអាច(ធុន)និងពេលវេលាទេ។