Print Friendly

Win At Office Politicsកន្លែងធ្វើការណាក៏មានបញ្ហាដែរ គ្រាន់តែតិច រឺច្រើនប៉ុណ្ណោះ។ នៅកន្លែងធ្វើការ យើងតែងតែបានលឺហើយពីបញ្ហានេះ បញ្ហានោះ ការគៀបសង្កត់ បក្សពួក ដណ្តើមតួរនាទី ផលប្រយោជន៍ ជាដើម។ ខាងក្រោមនេះ ជាវិធីសាស្ត្រខ្លះៗដែលអ្នកអាចធ្វើទៅបានសម្រាប់ជោគជ័យនៅកន្លែងធ្វើការ ប្រសិនជាអ្នកជួបនូវនយោបាយការងារនៅកន្លែងរបស់អ្នក។

  1. កុំរំពឹងទៅលើអន្តរាគមន៍ពីមេ។ មេភាគច្រើនបណ្តោយអោយនយោបាយលេងស្រេចតែចិត្ត
  2. កុំចូលទៅក្នុងភាពចលាចលនៅកន្លែងធ្វើការ (ឧ. ដកអ្នកនេះ ដាក់អ្នកនោះ ដូររចនាសម្ព័ន្ធការងារ…)
  3. កុំនិយាយដើមគេនៅកន្លែងធ្វើការ
  4. កុំរអូររទាំអំពីមិត្តរួមការងារ។ ជញ្ជាំងមានត្រចៀក គិតថាមនុស្សដែលអ្នកកំពុងនិយាយស្ថិតនៅក្នុងបន្ទប់ជាមួយ។
  5. កុំជ្រើសរើសបក្សខាងណាអោយសោះ រវាងអ្នកមានឥទ្ធិពលនៅក្នុងកន្លែងធ្វើការ។ ធ្វើការជ្រើសរើសផ្អែកលើអ្វីដែលល្អបំផុតសម្រាប់អង្គភាពរបស់អ្នក ហើយមិនមែនប្រកាន់បក្សពួកឡើយ។
  6. កុំតស៊ូមតិចំពោះគំនិតយោបល់របស់អ្នក រហូតអ្នកផ្សេងៗមានអារម្មណ៍យល់ថា អ្នកយល់ពីពួកគេ។
  7. ផ្តោតទៅលើការបង្កើតសម្ធិផលដ៏អស្ចារ្យ
  8. កំណត់នូវជ័យជំនះ
  9. ជួយអោយអ្នកដទៃឈ្នះពេលអ្នកឈ្នះ
  10. បង្កើតការទំនាក់ទំនងនៅក្នុងអង្គភាពអោយបានស្អិតរមួត។ មនុស្សដែលអ្នកទុកចិត្តអាចទៅបាត់ថ្ងៃណាមួយ។

សូមអធ្យាស្រ័យបើសិនជាការបកប្រែរបស់ខ្ញុំខ្វះចន្លោះត្រង់កន្លែងណាមួយ!!!