ដោយ ៖ សាម៉ន
ថ្ងៃ ច័ន្ទ ទី ១៤ ខែ មិថុនា ឆ្នាំ ២០១០
ឃឹមជាឧបករណ៍មានខ្សែសំនៀងច្រើន និងកំពុងមានប្រជាប្រិយភាពខ្លាំងក្លាបំផុតក្នុងចំណោមប្រជាពលរដ្ឋ កម្ពុជា ។ ឧបករណ៍ នេះមាន២ប្រភេទ គឺឃឹមតូច និងឃឹមធំ ។ ឧបករណ៍ទាំងពីរប្រភេទនេះ មានមុខងារសំខាន់ក្នុងវង់ភ្លេងល្ខោនបាសាក់ក្នុងវង់ភ្លេង មហោរីច្នៃ, លើសពីនេះទៅទៀត ឃឹមតូច ត្រូវបានគេយកទៅប្រើប្រាស់ក្នុងវង់ភ្លេងការសម័យទំនើប, វង់ភ្លេងអាយ៉ៃ និងវង់ភ្លេង ប្រជាប្រិយខ្លះទៀត ។
ឃឹមទាំងពីរនេះមានរាងទ្រវែងដូចស្លាបសត្វមេអំបៅ មានជញ្ជាំង ស្នូក បាតស្នូក និងសន្ទះស្នូក ហៅថា តួស្នូក ឬ ប្រអប់សំនៀង និងធ្វើអំពីឈើស្រាល ដូចជា ឈើស្ពង់ ឈើផ្ដៀក និងឈើរលួសសំរាប់ធ្វើ ជាសន្ទះ ។ មានខ្ទង់វែងៗ២ដាក់លើសន្ទះសំរាប់ទ្រខ្សែសំនៀង ដែលធ្វើអំពីប្រភេទ ឈើរឹង ជួនកាលមានបិទឆ្អឹងបន្ដុបលើថែមទៀតផង ។
Entries Tagged as 'Music'
ប្រវត្តិអំពី ឃឹម
June 17th, 2010 · No Comments · Music
Tags: instrument
ប្រវត្តិឩបករណ៍ភ្លេង តាខេ
June 17th, 2010 · No Comments · Music
ដោយ ៖ សាម៉ន
ថ្ងៃ អង្គារ ទី ១៥ ខែ មិថុនា ឆ្នាំ ២០១០
ខ្មែរហៅថា តាខេ ស្រដៀងគ្នានឹងភាសាសៀមហៅថា ចរខេ៍ ឬតៈខេរ៍ មានន័យថា សត្វក្រពើ ។ ពាក្យថា តាខេ ក៏មានន័យថា សត្វក្រពើដែរ ពីព្រោះឧបករណ៍តាខេនេះមានរូបរាងដូចសត្វក្រពើសុទ្ធសាធ កាលពីសម័យដើម ប៉ុន្ដែបច្ចុប្បន្ននេះ តាខេមានរូបរាងធម្មតាបាត់លក្ខណៈជារូបរាងសត្វក្រពើអស់ហើយ ។ នៅក្នុងសង្គមកម្ពុជាយើងសព្វថ្ងៃ ខ្លះហៅថា តៈខេ ខ្លះទៀតហៅថា តាខេ។
ឧបករណ៍នេះមានមុខងារសំខាន់ក្នុងវង់ ភ្លេងមហោរី, វង់ភ្លេងអាយ៉ៃ, វង់ភ្លេងការ សម័យទំនើប និងប្រគំម្នាក់ឯង ជួនកាលចំរៀងដេញបែបចាប៉ីដងវែងក៏មាន ។
នៅ ក្នុងវង់ភ្លេងមហោរី គេច្រើនតែយកតាខេណាធំៗ មានសំនៀងក្រាងក្រអៅធ្ងន់ មកចូលរួមប្រគំ ប៉ុន្ដែនៅក្នុងវង់ភ្លេងអាយ៉ៃ និងវង់ភ្លេងការសម័យទំនើបវិញ [...]
Tags: instrument
ប្រវត្តិអំពី ទ្រខ្មែរ (ទ្រខ្សែ៣)
June 2nd, 2010 · No Comments · Music
ដោយ ៖ សាម៉ន
ថ្ងៃ ពុធ ទី ២៦ ខែ ឧសភា ឆ្នាំ ២០១០
ប្រជាពលរដ្ឋកម្ពុជាតែងនាំគ្នាហៅទ្រ ប្រភេទនេះថា ទ្រខ្មែរ ឬទ្រខ្សែ៣ ។ ហៅថា ទ្រខ្មែរ ពីព្រោះតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ននេះ គេឃើញតែជនជាតិខ្មែរជាអ្នក ប្រើប្រាស់ទ្រនេះ ។ ហៅថា ទ្រខ្សែ៣ ព្រោះគេឃើញទ្រនេះមានខ្សែសំនៀង៣ ខុសពីទ្រ ដទៃទៀតនៅក្នុងកម្ពុជា ដែលមានខ្សែសំនៀងតែ២ ។
ឧបករណ៍ទ្រខ្មែរ គឺជាឧបករណ៍ដែលមានមុខងារសំខាន់បំផុតនៅក្នុងវង់ភ្លេងអារក្ស និងនៅក្នុងវង់ភ្លេងការបុរាណ ។ នៅពេលប្រគំម្ដងៗ ឧបករណ៍នេះតែងតែចេញផ្ដើមបទមុនឧបករណ៍ដទៃ ។ កាលពីសម័យដើម អ្នកកូតទ្រខ្មែរ គឺជាអ្នកច្រៀងផងកូតផង ក្រោយមកអ្នកទះស្គរ គឺជាអ្នកច្រៀង ចុងក្រោយបង្អស់នេះអ្នកច្រៀងគឺជាអ្នកគោះ ឈិង ឬជាអ្នកទំនេរគ្មានកាន់ឧបករណ៍អ្វីទេ។
Tags: instrument


