លោកនូ ហាច (១៩១៦ -១៩៧៥) លោកនូ ហាច កើតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩១៦ នៅឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្ត បាត់ដំបង។ ឳពុក នាមឃួន នៅ និងម្តាយនាមឳរ មួច ពួកគាត់ជាកសិករ។ លោក នូ ហាច ជាកូនច្បង និងមានប្អូនៗច្រើននាក់ទៀត ក្នុងនោះមានប្អូនស្រី៣នាក់ផងដែរ។
ការសិក្សាអប់រំ
កាលពីកុមារភាពលោកសិក្សានៅសាលាបឋមសិក្សាវត្តកំពង់ព្រះ ដែលមានគ្រូជា ព្រះសង្ឃនៅសាលានេះ ហើយ ដែលលោកចេះអានសាស្រ្តាស្លឹករឹតយ៉ាងស្ទាត់ ជំនាញ។ ឆ្នាំ១៩៣២ លោកបានប្រលងជាប់ ចូលរៀននៅសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ហើយលោកតស៊ូរៀនសូត្ររហូតបានទទួលសញ្ញាបត្រ័កំរិតមធ្យមសិក្សា។
ប្រវត្តិការងារ
បន្តាប់ពីទទួលបានសញ្ញាបត្រ័នៅវិទ្យាល័យព្រះស៊ីសុវត្តិ លោកនូ ហាច បានចេញទៅ បំពេញការងារនៅ ខេត្តសៀមរាប ជាចៅក្រម។
* ឆ្នាំ១៩៤៧ លោកបានបានធ្វើការជាអ្នកបោះពុម្ពផ្សាយអោយកាសែតកម្ពុជា ក្នុង ក្រសួងពត៌មាន។ [...]


