តើពាក្យ Critical Thinking ជាភាសាខ្មែរប្រែថាដូចម្តេច?
ដោយ
ប៉ា ច័ន្ទរឿន
មានបងប្អូនខ្មែរយើងមួយចំនួនបានសួរខ្ញុំថាតើពាក្យ Critical Thinking បកប្រែជាភាសាខ្មែរថាដូចម្តេច។ ឆ្លើយតបនឹងចំងល់នេះ, ខ្ញុំសូមធ្វើការបកស្រាយជូនដូចខាងក្រោម៖
ពាក្យ Critical Thinking កើតចេញពីការផ្សំគ្នារវាងពាក្យ Critical = ត្រិះរិះ (នៅក្នុងបរិបទនៃពាក្យ Critical Thinking) និងពាក្យ Thinking= ការគិត។ តាមពិតខ្មែរយើងមានពាក្យ “ត្រិះរិះ” តាំងពីបុរាណកាលមក។ តាមវចនានុក្រមខ្មែរដែលបានបោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យនៅឆ្នាំ១៩៦៧, គ្រួសារពាក្យនៃពាក្យ “រិះ” មានដូចខាងក្រោម៖
- រិះ គិតពិចារណា, គិតគ្នេរ, គិតច្រើន; គិតកាញ់ល្អិតល្អោចច្រើនពេក។
- រិះ មើលទាល់តែឃើញពិត; ខ្វះខាតអ្វីត្រូវទារយកតាមការចុះខ្ញុំមិនរិះទេ ។ (គុ.) ដែលកាញ់គ្នេរពេក, ដែលកំណាញ់កំបុតកំបួញ : មនុស្សរិះ ។
- រិះគន់ គន់មើលដោយរិះ គឺគន់មើលរិះរកទោសរកកំហុសគេ ឬ រកដំណើរទាស់ឆ្គង ។
- រិះគិត គិតហើយគិតទៀតរឿយៗ, ត្រិះរិះ ។
- រិះរក ពិចារណារក, គិតគ្នេររក ។
- រិះរេ គិតគ្នេរគ្នាន់លៃលកដោយរេគំនិតរកឲ្យបានងាយឲ្យបានស្រួល ។
ក្នុងនោះពាក្យ “ត្រិះរិះ” មានន័យថារិះរក, គិតពិចារណាដោយល្អិតល្អន់។ ហេតុនេះពាក្យ Critical Thinking ត្រូវនឹងភាសាខ្មែរថា “ការគិតត្រិះរិះ”។
នៅក្នុងមុខវិជ្ជាការគិតត្រិះរិះ (Critical Thinking) ក៏មានគ្រួសារពាក្យមួយចំនួនទៀតដូចជា៖
- Critical Thought
- Critical Thinker
- to think critically
- etc.
ពាក្យ Thought និង Thinking ពេលខ្លះអាចប្រើជំនួសគ្នាបាន នៅក្នុងភាសាអង់គ្លេស។ ប៉ុន្តែ Critical Thinking ខុសពី Critical Thought។ ពាក្យទីមួយគឺជាដំណើរការ រីឯពាក្យទីពីរគឺជាលទ្ធផល។ ហេតុនេះយើងត្រូវបង្កើតពាក្យពីរផ្សេងគ្នាសម្រាប់ពួកគេ។ ដោយយោងតាមអត្ថន័យនៃពាក្យមេខាងលើ, ខ្ញុំសូមបកប្រែពាក្យទាំងនេះជា៖
- Critical Thought = គំនិតត្រិះរិះ ឬគំនិតរិះគិត
- Critical Thinker= អ្នកគិតត្រិះរិះ
- to think critically = គិតត្រិះរិះ, រិះគិត
អត្ថបទដើម: មជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្តន៍និងសីលធម៌កម្ពុជា
What Are the Khmer Words for “Critical Thinking”?

Related Posts: