Print Friendly

តើពាក្យ មោទកភាព និង មោទនភាព មានន័យដូចម្តេច?​ ខាងក្រោម​នេះ​ជា​ការបកស្រាយ​របស់ លោក ប៉ា ចន្ទរឿន។

កន្លងមកមានការជជែកគ្នាអំពីការប្រើពាក្យមោទនភាព។ អ្នកខ្លះថាពាក្យ មោទនភាព (pride) គឺមិនត្រឹមត្រូវទេ ពីព្រោះពាក្យ មោទនភាព មិនមាននៅក្នុងវចនានុក្រម។ ជាហេតុនាំឲ្យគេគិតថា ពាក្យ មោទកភាព គឺជាពាក្យត្រឹមត្រូវ។ តាមពិតពាក្យទាំងពីរនេះមានន័យខុសគ្នា។

  • នៅក្នុងវចនានុក្រមខ្មែរ (ជួន ណាត) ពាក្យ មោទកភាព=មោទក + ភាវ (Sanskrit: modaka+bhāva) = ភាពឬភាវៈជាអ្នករីករាយ, ភាវៈនៃសេចក្ដីត្រេកអរ, សេចក្ដីអរគុណ)។ ពាក្យនេះត្រូវនឹងពាក្យអង់គ្លេស being happy; enjoyment; gratitude។
  • ចំណែកពាក្យ មោទនភាព គឺមិនមាននៅក្នុងវចនានុក្រមខាងលើទេ។ ប៉ុន្តែខ្ញុំដឹងថាពាក្យ មោទនភាព មកពីពាក្យសំស្ត្រឹត មោទន + ភាព (Sanskrit: modana + bhāva) ដែលត្រូវនឹងពាក្យអង់គ្លេស pride, highmindedness។