ដោយ ៖ សាម៉ន
ថ្ងៃ ច័ន្ទ ទី ១៤ ខែ មិថុនា ឆ្នាំ ២០១០
ឃឹមជាឧបករណ៍មានខ្សែសំនៀងច្រើន និងកំពុងមានប្រជាប្រិយភាពខ្លាំងក្លាបំផុតក្នុងចំណោមប្រជាពលរដ្ឋ កម្ពុជា ។ ឧបករណ៍ នេះមាន២ប្រភេទ គឺឃឹមតូច និងឃឹមធំ ។ ឧបករណ៍ទាំងពីរប្រភេទនេះ មានមុខងារសំខាន់ក្នុងវង់ភ្លេងល្ខោនបាសាក់ក្នុងវង់ភ្លេង មហោរីច្នៃ, លើសពីនេះទៅទៀត ឃឹមតូច ត្រូវបានគេយកទៅប្រើប្រាស់ក្នុងវង់ភ្លេងការសម័យទំនើប, វង់ភ្លេងអាយ៉ៃ និងវង់ភ្លេង ប្រជាប្រិយខ្លះទៀត ។
ឃឹមទាំងពីរនេះមានរាងទ្រវែងដូចស្លាបសត្វមេអំបៅ មានជញ្ជាំង ស្នូក បាតស្នូក និងសន្ទះស្នូក ហៅថា តួស្នូក ឬ ប្រអប់សំនៀង និងធ្វើអំពីឈើស្រាល ដូចជា ឈើស្ពង់ ឈើផ្ដៀក និងឈើរលួសសំរាប់ធ្វើ ជាសន្ទះ ។ មានខ្ទង់វែងៗ២ដាក់លើសន្ទះសំរាប់ទ្រខ្សែសំនៀង ដែលធ្វើអំពីប្រភេទ ឈើរឹង ជួនកាលមានបិទឆ្អឹងបន្ដុបលើថែមទៀតផង ។ Continue reading









