Tag Archives: instrument

ប្រវត្តិអំពី ទ្រខ្មែរ (​ទ្រ​ខ្សែ​៣)

ដោយ ៖ សា​ម៉​ន

ថ្ងៃ ពុធ ទី ២៦ ខែ ឧសភា ឆ្នាំ ២០១០

ប្រជាពលរដ្ឋ​កម្ពុជា​តែង​នាំ​គ្នា​ហៅ​ទ្រ ប្រភេទ​នេះ​ថា ទ្រខ្មែរ ឬ​ទ្រ​ខ្សែ​៣ ។ ហៅ​ថា ទ្រខ្មែរ ពីព្រោះ​តាំងពី​អតីតកាល​រហូត​ដល់បច្ចុប្បន្ន​នេះ គេ​ឃើញ​តែ​ជនជាតិ​ខ្មែរ​ជា​អ្នក ប្រើប្រាស់​ទ្រនេះ ។ ហៅ​ថា ទ្រ​ខ្សែ​៣ ព្រោះគេ​ឃើញ​ទ្រនេះ​មាន​ខ្សែ​សំនៀង​៣ ខុស​ពី​ទ្រ ដទៃ​ទៀត​នៅ​ក្នុង​កម្ពុជា ដែល​មាន​ខ្សែសំនៀង​តែ​២ ។

ឧបករណ៍​ទ្រខ្មែរ គឺជា​ឧបករណ៍​ដែល​មានមុខងារ​សំខាន់​បំផុត​នៅ​ក្នុង​វង់ភ្លេង​អារក្ស និង​នៅ​ក្នុង​វង់ភ្លេង​ការ​បុរាណ ។ នៅ​ពេលប្រគំ​ម្ដង​ៗ ឧបករណ៍​នេះ​តែងតែ​ចេញ​ផ្ដើមបទ​មុន​ឧបករណ៍​ដទៃ ។ កាលពី​សម័យ​ដើម អ្នក​កូតទ្រ​ខ្មែរ គឺជា​អ្នក​ច្រៀង​ផង​កូត​ផង ក្រោយមក​អ្នក​ទះ​ស្គរ គឺជា​អ្នក​ច្រៀង ចុងក្រោយបង្អស់​នេះ​អ្នក​ច្រៀង​គឺជា​អ្នក​គោះ ឈិង ឬ​ជា​អ្នក​ទំនេរ​គ្មាន​កាន់​ឧបករណ៍​អ្វី​ទេ​។ Continue reading

ប្រវត្ដិ​ឧបករណ៍ភ្លេង “ ពិណ​”

ដោយ ៖ សា​ម៉​ន

ថ្ងៃ អង្គារ ទី ១ ខែ មិថុនា ឆ្នាំ ២០១០

ភាសា​ខ្មែរ​ហៅ​ថា ពិណ ក្លា​យមក​ពី​ភាសាសំស្ក្រឹត និង​បាលី​ថា វី​ណា ជា​ឧបករណ៍​ខ្សែកេះ ឬ​ដេញ​ដោយ​ម្រាមដៃ​ទាំង​ដប់ មាន​ពិណ កោង ពិណ​កែង និង​ពិណ​ស្នូក ។ ឧបករណ៍នេះ​ប្រើប្រាស់​រួម​ជាមួយនឹង​ឧបករណ៍​ដទៃទៀត​សំរាប់​ប្រគំ​ជូន​ការ​ រាំច្រៀង​ថ្វាយ​អាទិទេព​ក្នុង​ព្រហ្មញសាសនា ។
ដោយ​ឧបករណ៍​ពិណ​ ស្ថិតស្ថេរ​ក្នុង​ព្រហ្មញ្ញសាសនាប្រើប្រាស់​សំរាប់​បូជា​ថ្វាយ​អាទិទេព មាន​ព្រះព្រហ្ម ព្រះ​ឥសូរ និង​ព្រះ​នារាយណ៍ ជាដើម​មាន​គន្ធ​ព​ជា​ប្រុស​អ្នកភ្លេង​ដេញ​ពិណ និង​ច្រៀង ឯ​ស្រី​ទេពអប្សរ​ជា​ស្រី​របាំ ទើបអាច​សន្និដ្ឋាន​បាន​ថា ឧបករណ៍​ពិណ​នេះឆ្លងមក​ពី​ប្រទេស​ក្លឹ​ង្គ តាំងពី​សម័យ​ដែល​ក្លឹ​ង្គ​បានមក​រស់នៅ​ជាមួយ​ខ្មែរ តាំងពី​សតវត្ស​សូន្យនៃ​គ្រិស្ដសករាជ ដោយ​នាំ​មក​ជាមួយ​នូវ​អារ្យធម៌​ច្រើន​បែបច្រើន​យ៉ាង មាន​សាសនា មានអក្សរសាស្ដ្រ មាន​ភាសា មាន​សិល្បៈ​។​ល​។ Continue reading