
ដោយ ៖ សាម៉ន
ថ្ងៃ អង្គារ ទី ១១ ខែ ឧសភា ឆ្នាំ ២០១០
ឯកសារមហាបុរសខ្មែរដែនដីព្រះបាទ ពញាយ៉ាត ពីគ្រិស្ដសករាជ១៣៨២ ដល់គ្រិស្ដសក រាជ១៤២៩
សម្ដេចព្រះ ចៅពញាយ៉ាតឡើងសោយ រាជ្យសម្បត្ដិក្នុងឆ្នាំច ចត្វាស័ក ពុទ្ធសករាជ ១៩២៦ គ្រិស្ដសករាជ១៣៨២ មហាសករាជ ១៣០៤ ចុល្លសករាជ៧៤៤ ក្នុងព្រះជន្មាយុ ៥១វស្សា ព្រះអង្គទ្រង់ព្រះនាមជាព្រះបាទ សម្ដេចព្រះរាជឱង្ការ ព្រះបរមយ៉ាត រាជាធិ រាជ ព្រះអង្គទ្រង់ទសពិធរាជធម៌ ទំនុកបំរុង ព្រះពុទ្ធសាសនាណាស់ ។ អាណាប្រជានុ រាស្ដ្រ បានសេចក្ដីសុខឥតសត្រូវរៀងមក ។ លុះដល់មកឆ្នាំថោះ នព្វស័ក ពុទ្ធសករាជ ១៩៣១ គ្រិស្ដសករាជ១៣៨៧ មហាសករាជ ១៣០៩ ចុល្លសករាជ៧៤៩ ព្រះអង្គឋិតនៅ ក្នុងសុវណ្ណរ័តន៍ សិលាមហាប្រាសាទ គិតតាំង ពីព្រះអង្គគ្រងរាជ្យ២ឆ្នាំ សោយរាជ្យ៥ឆ្នាំ ត្រូវជា៧ឆ្នាំ ។ សម័យថ្ងៃមួយ ព្រះអង្គចេញ គង់ក្នុងព្រះរាជរោងរម ព្រមទាំងបរមរាជ វង្សានុវង្ស សេវកាមាត្យសេនាបតី មន្ដ្រីតូចធំ ខ្ញុំរាជការក្រាបបង្គំគាល់ត្រៀបត្រាទើបព្រះអង្គមានព្រះរាជឱង្ការ ត្រាស់ថា “ក្រុងកម្ពុជា មហានគរ ជាគូសត្រូវនឹងក្រុងទេពនគរ តាំង ពីដើមរៀងមក មិនមានស្រុះស្រួលគ្នាឱ្យបាន មាំមួនសោះ ។ Continue reading









