Print Friendly, PDF & Email

បទសំភាសស្តីពីការដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅបរទេស

រយៈពេល៖ ២៤នាទី​ ១៣វិនាទី
វាគ្មិន៖ លោក ប៉ា ច័ន្ទរឿន និស្សិត​ថ្នាក់​បណ្ឌិត​ផ្នែក​ទស្សនវិជ្ជា​នៅ​ក្រុង​ខេន​បេរ៉ា​។
អ្នកផលិត៖ លោក ឃុន អាឡិច

ជាហូរហែកន្លងទៅនេះ វិទ្យុអូស្រ្ដាលីបានទទួលសំណើ និងសំណូមពរជាច្រើនពីបណ្ដានិស្សិត
និងពលរដ្ឋខ្មែរដែលមានចំណាប់អារម្មណ៍ខាងផ្នែកអាហារូបករណ៍ទៅសិក្សានៅបរទេស។ ការ
ទទួលបានការសិក្សាអប់រំនៅក្នុងប្រព័ន្ធអប់រំដ៏ល្អនៅតាមបណ្ដាប្រទេសជឿនលឿន មិនត្រឹមតែ
ជួយដល់បុគ្គលដែលស្វះស្វែងចំណេះខ្លួនឯង នោះទេ ប៉ុន្ដែវាជាប្រភពជំនួយមួយក្នុងការជួយ
ដល់ការអភិវឌ្ឍធនធានមនុស្សសម្រាប់ការអភិវឌ្ឍជាតិ។

ប្រទេសណាក៏ដោយ បើសិនជាខ្វះអ្នកចេះដឹងច្រើនហើយនោះ ប្រទេសនោះ មិនត្រឹមតែគ្មាន
លទ្ធភាពអភិវឌ្ឍប្រទេសខ្លួនឯងទេ ប៉ុន្ដែក៏ត្រូវរងនូវការជិះជាន់ពីសំណាក់បរទេសទៀតផង។
បញ្ហានេះបានឆ្លុះបញ្ចាំងរួចទៅហើយនៅក្នុងប្រវត្ដិសាស្រ្ដខ្មែរជាពិសេសនៅក្នុងរបបខ្មែរក្រហម
ដែលមានអ្នកចេះដឹងជាច្រើនត្រូវបានគេយកទៅសម្លាប់ចោលដោយមិនរើសមុខ។

ដើម្បីបម្រើទៅតាមសេចក្ដីត្រូវការរបស់មិត្ដអ្នកស្ដាប់នៅសប្ដាហ៍នេះ ក្នុងនាទីវិចារណសន្ទនា
របស់វិទ្យុអូស្រ្ដាលីខ្ញុំបាទ ឃុន អាឡិច អ្នករៀបចំកម្មវិធីនេះនៅក្នុងសប្ដាហ៍នេះ សូមនាំមកជូន
នូវការសំណេះសំណាលជាមួយនឹងលោក ប៉ា ច័ន្ទរឿន និស្សិតខ្មែរដ៏ពូកែម្នាក់ដែលកំពុងសិក្សា
ថ្នាក់បណ្ឌិតខាងទស្សនវិទ្យានៅសកលវិទ្យាល័យក្នុងក្រុងខេនបេរ៉ា ដោយសារលោកបានទទួល
អាហារូបករណ៍ទៅសិក្សានៅបរទេសជាច្រើនលើក លោកបានផ្ដល់បទសម្ភាសន៍នេះដើម្បីជា
ការចែករំលែកបទពិសោធន៍របស់លោកផ្ទាល់ដល់និស្សិតខ្មែរទាំងអស់ដែលមានបំណងចង់
ដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅបរទេស ស្ដីអំពីប្រភេទអាហារូបករណ៍ របៀបដាក់ពាក្យ
និងប្រទេសផ្សេងៗជាដើម ដែលផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា។

**ចំលង​ចេញពី​វិទ្យុអូស្ត្រាលី​ខេមរភាស​ា