Author Archives: camkh12 - Page 4
ប្រវតិ្តបុណ្យវិសាខបូជា
ដោយ ៖ សាម៉ន ថ្ងៃ អាទិត្យ ទី ២៥ ខែ មេសា ឆ្នាំ ២០១០ ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថា ជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សំរាប់រំលឹកដល់ព្រះពុទ្ធសមណគោត្ដម បរមគ្រូ នាថ្ងៃពេញបូណ៌មី (គីថ្ងៃ១៥កើត) ខែពិសាខ ដែលពុទ្ធសាស និកទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ ។ ការដែលប្រារឰពិធីបូជានាថ្ងៃ១៥ កើត ខែពិសាខ នេះ...
ប្រវត្ដិខ្លែងខ្មែរ
ដោយ ៖ សាម៉ន ថ្ងៃ ច័ន្ទ ទី ២៦ ខែ មេសា ឆ្នាំ ២០១០ ១-សម័យមុននគរភ្នំ (៤០០ឆ្នាំ មុនគ.ស) “ ខ្លែងឯក” ដែលមានឈ្មោះដើមថា “ខ្លែងព្នង” បានបង្កើតឡើងដោយបុព្វបុរសខ្មែរប្រមាណជា៤០០ឆ្នាំ មុនគ្រិស្ដសករាជសំរាប់បង្ហោះក្នុងពិធីបង្ហោះខ្លែងនារដូវច្រូតកាត់ ។ សម័យមុននគរភ្នំបុព្វបុរសខ្មែរមាន ជំនឿលើអ្នកតា ហើយជំនឿនោះនាំឱ្យដូនតាយើងតែងតែប្រារឰពិធីឡើងអ្នកតានៅដើមរដូវ វស្សាដើម្បីសុំទឹកភ្លៀងសំរាប់បង្កបង្កើនផល ហើយនារដូវច្រូតកាត់តែងតែប្រារឰពិធីបង្ហោះខ្លែងដើម្បីសម្ដែងនូវ ការដឹងគុណចំពោះអ្នកតាដែលបានជួយឱ្យភោគផលស្រូវដំណាំបានផលល្អ ។ ខ្លែងសម័យនោះ...
ប្រវត្ដិព្រះរាជពិធីទ្វាទសមាសច្រត់ព្រះនង្គ័ល
ដោយ ៖ សាម៉ន ថ្ងៃ ពុធ ទី ២៨ ខែ មេសា ឆ្នាំ ២០១០ ពិធីបុណ្យច្រត់ព្រះនង្គ័លមានមក តាំងពីបុរាណកាល ពិតមែនតែថា រឿងស្ដេចច្រត់ព្រះនង្គ័លក្នុងសម័យនគរភ្នំ (ហ្វូណន) និងក្នុងសម័យនគរធំ (យសោធរបុរៈ) មិន ឃើញមានប្រាកដក្នុងព្រះរាជពង្សាវតារ ឬក្នុងសេចក្ដីកត់ហេតុឯណានីមួយក៏ដោយ ក៏ត្រូវតែយល់ថា ទំនៀមទំលាប់ស្ដេចច្រត់ព្រះនង្គ័លនោះធ្លាប់មានមកហើយជាប្រាកដ ដោយមានភស្ដុតាងជាក់ស្ដែងនៅក្នុងប្រវត្ដិសាស្ដ្រ និងច្បាប់ខ្មែរបុរាណជាគ្រឿងសំអាង ខ្លះថា ពួកជនដែលបានស្ថាបនាប្រទេសកម្ពុជា ក្នុងជាន់ដើមនោះ គឺពពួកមនុស្សដែលចុះមកពីប្រទេសឥណ្ឌាភាគខាងត្បូង...
ពុទ្ធប្បវត្ដិសង្ខេបរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ
ដោយ ៖ សាម៉ន ថ្ងៃ អង្គារ ទី ២៧ ខែ មេសា ឆ្នាំ ២០១០ មុនសម័យពុទ្ធកាល ប្រទេសឥណ្ឌា មានឈ្មោះថា ជម្ពូទ្វីប ចែកជាពីរផ្នែក ។ ផ្នែកខាងក្នុងហៅថា មជ្ឈិមប្រទេស និងផ្នែកខាងក្រៅហៅថា បច្ចន្ដប្រទេស ។ ប្រទេសនេះមានរាជាណាចក្រច្រើនតូច-ធំ ។ ខ្លះជារាជាធិបតេយ្យ ខ្លះជាសន្ដតិវង្សច្រើនរួមគ្នា ។បណ្ដានគរទាំងឡាយដែលតាំងក្នុងមជ្ឈិមប្រទេស ក្រុងកបិលពស្ដុ ជារាជាណាចក្រមួយ...
Addiction, free will and self control
Listen Now Download Audio Show Transcript Heard the one about the psychiatrist, the Supreme Court judge and the philosopher who walked in to a radio studio…? Join Natasha Mitchell...
Phnom Penh Postal Codes
If you are sending mail or packages to anywhere in Phnom Penh City, you can ensure faster and more reliable delivery by using the official area code. Source: ...