Tag archives for បណ្ឌិត Vs. បណ្ឌិត្យ
បណ្ឌិត Vs. បណ្ឌិត្យ
១.បណ្ឌិត មានន័យថា៖ ១.១ ជនអ្នកប្រព្រឹត្តល្អគឺអ្នកកាន់សុចរិត ១០ ប្រការ, ឬដោយពិស្ដារ, កាន់សុចរិត ៤០ ប្រការដោយខ្ជាប់ខ្ជួនហ្មត់ចត់ជានិច្ច; អ្នកប្រាជ្ញខាងផ្លូវសុចរិតយុត្តិធម៌។ ១.២ អ្នកមានចំណេះជ្រៅជ្រះ, អ្នកឈ្លាសវៃ, អ្នកប្រាជ្ញ ។ តាមទម្លាប់ខ្មែរក្នុងសម័យបុរាណដែលគេគោរពព្រះពុទ្ធសាសនាណាស់, សូម្បីគ្រហស្ថកំលោះដែលទើបសឹកចាកផ្នួសថ្មីៗ គេក៏ហៅអ្នកនោះថា បណ្ឌិត ដែរ, ហៅក្លាយមកថា បន្ទិត, ហៅក្លាយឃ្លាតមកថា អន្ទិត ព្រោះគេយល់ថា អ្នកនោះបានបួស មានការចេះដឹង មានចរិយាមារយាទត្រឹមត្រូវ។...