Tag archives for ភ្ជុំបិណ្ឌ
បរាភវសូត្រ (Parabhava Sutra)
តើបរាភវសូត្រជាអ្វី? លោកអ្នកប្រហែលជាធ្លាប់ស្តាប់ការស្មូតដែលបានចាក់តាមវិទ្យុជារៀងរាល់ព្រឹកនៅក្នុងរដូវភ្ជុំបិណ្ឌ។ ប៉ុន្តែមិនមានមនុស្សច្រើនទេដែលដឹងថាការស្មូតនោះជាបរាភវសូត្រ (Parabhava Sutra or Parabhava Sutta) និងអត្ថន័យរបស់វា។ តើបរាភវសូត្រជាអ្វី? បរាវភសូត្រ គឺជាការសម្តែងធម៌ស្តីពីប្រភពនៃសេចក្តីវិនាសទាំង ១២ ប្រការ។ ព្រះសូត្រនេះកើតចេញពីការទូលសួររបស់ទេព្តា ទៅកាន់ព្រះពុទ្ធអំពីសេចក្តីវិនាស។ នៅស្រុកខ្មែរយើង ព្រះសូត្រនេះត្រូវបានអ្នកប្រាជ្ញខ្មែរយើងតាក់តែងជាកំណាព្យបទបឋ្យាវត្ត,ជាប្រភេទកាព្យមួយប្រភេទ ដែលការសូត្រ ឬស្មូតកំណាព្យនេះមានភាពអន្លង់អន្លោច (អ្នកដែលមិនបានសិក្សាពីកំណាព្យបទនេះអាចគិតថាវាជាការស្មូតពេលបុណ្យសព)។ ជាទូទៅការស្មូតបរាភវសូត្រគឺធ្វើឡើងនាពេលព្រឹកព្រលឹមនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌទាំង ១៥ ថ្ងៃ។ សូមអនុមោទនា ស្តាប់ការសូត្របរាវភសូត្រដោយព្រះតេជគុណ សាន សុជា និង...