ដកស្រង់ចេញពីកម្មវិធីផ្សាយរបស់វិទ្យុអូស្ត្រាលីខេមរភាសា 13:07:10, 14 July 2011 សកលវិទ្យាល័យ​នគរ​ជ័យស្រីនៅ​ក្រុង​ព្រះខ័ន​នា​សម័យ​អាណាចក្រ​អង្គរ​។ រូប​ថត​ដោយ​លោក​បណ្ឌិត​​សាស្រ្ដា​ចារ្យ​ សម្ពោធ ប្រសើរសិរី។ ទាញយកសំឡេង MP3 ​សម្រាប់​ថ្ងៃ​នេះ របាយ​ការណ៍​វិទ្យា​សាស្រ្ដ​របស់​យើង​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ធម្មតា​បន្ដិច ដោយ​នាំ​មក​នូវ​ការ​ស្រាវ​ជ្រាវ​ដែរ ប៉ុន្ដែ​ទាក់​ទង​នឹង​ការ​ស្រាវ​ជ្រាវ​ប្រវត្ដិសាស្រ្ដ​នៃ​ការ​អប់រំ​របស់​ ខ្មែរ​នា​សម័យ​អាណាចក្រ​អង្គរ​។ អ្នក​ប្រវត្ដិ​សាស្រ្ដ​ខ្មែរ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ជំនាន់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ នៅគ.ស ១១៨១-១២១៥ ដែល​អាណាចក្រ​ខ្មែរ​កាល​សម័យ​នោះ មាន​សកល​វិទ្យា​ល័យ​ដល់​ទៅ​២ នៅ​ក្រុង​អង្គរ។ សកល​វិទ្យាល័យ​មួយ​មាន​ឈ្មោះ​ថា សកល​វិទ្យាល័យ​រាជ​វិហារ (Rajavihara University) នៅ​ក្នុង​ក្រុង​តាព្រហ្ម​។ ហើយ​មួយ​ទៀត​មាន​ឈ្មោះ​ថា...
Continue Reading »