Tag archives for Parabhava Sutra

បរាភវសូត្រ (Parabhava Sutra)

តើ​បរាភវសូត្រ​ជា​អ្វី?

លោក​អ្នកប្រហែល​ជា​ធ្លាប់​ស្តាប់​ការ​ស្មូតដែល​បាន​ចាក់​តាម​វិទ្យុជា​រៀងរាល់​ព្រឹក​នៅ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ។ ប៉ុន្តែ​មិន​មាន​មនុស្សច្រើន​ទេ​ដែល​ដឹង​ថា​ការ​ស្មូត​នោះ​ជា​បរាភវសូត្រ​ (Parabhava Sutra or Parabhava Sutta) និង​អត្ថន័យ​របស់​វា។ តើ​បរាភវសូត្រ​ជា​អ្វី? បរាវភសូត្រ គឺ​ជា​ការ​សម្តែង​ធម៌​ស្តីពី​ប្រភព​នៃ​សេចក្តី​វិនាសទាំង ១២​ ប្រការ​។ ព្រះសូត្រ​នេះ​កើត​ចេញ​ពី​ការ​ទូល​សួរ​របស់​ទេព្តា​ ទៅ​កាន​់​ព្រះ​ពុទ្ធ​អំពី​សេចក្តី​វិនាស។​ នៅ​ស្រុក​ខ្មែរ​យើង​ ព្រះសូត្រ​នេះ​ត្រូវ​បាន​អ្នក​ប្រាជ្ញ​ខ្មែរ​យើង​តាក់តែង​ជា​កំណាព្យ​​បទបឋ្យាវត្ត​,​ជា​ប្រភេទ​កាព្យ​មួយ​ប្រភេទ ដែល​ការ​សូត្រ​ ឬ​ស្មូត​កំណាព្យ​នេះ​មាន​ភាព​អន្លង់​អន្លោច​ (អ្នក​ដែល​មិន​បាន​សិក្សា​ពី​កំណាព្យ​បទ​នេះ​អាច​គិត​ថា​វា​ជា​កា​រស្មូត​ពេល​បុណ្យ​សព)។ ជា​ទូទៅ​ការ​ស្មូត​បរាភវសូត្រ​គឺ​ធ្វើ​ឡើង​នាពេល​ព្រឹក​ព្រលឹម​នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ទាំង​ ១៥ ថ្ងៃ។ សូម​អនុមោទនា ស្តាប់​ការ​សូត្រ​បរា​វភសូត្រ​ដែល​ខ្ញុំ​បាន​ដក​ស្រង់​ចេញ​ពី​ KhmerBuddhist Channel​ អ្នក​ក៏​អាច​ដោន​ឡូត​អត្ថប​ទ​ស្តីពី​បរាភវសូត្រ​នៅទីនេះ។

ខាងក្រោម​ជា​អត្ថបទ​ជា​ភាសា​អង់គ្លេស​

...
Continue Reading »

ធម្មទេសនាអំពីបរាភវសូត្រ (Dhamma Talk on Parabhava Sutta)

ព្រះ​ធម៌​ទេសនាអំពី​បរាភវសូត្រ (ព្រះសូត្រ​ស្តីពី​ប្រភពនៃ​សេចក្តី​វិនាស​ទាំង​១២​ប្រការ) ដែល​សំដែង​ដោយព្រ​ះតេជគុណ ​ងិន​ ភេន

...
Continue Reading »