តើ​បរាភវសូត្រ​ជា​អ្វី? លោក​អ្នកប្រហែល​ជា​ធ្លាប់​ស្តាប់​ការ​ស្មូតដែល​បាន​ចាក់​តាម​វិទ្យុជា​រៀងរាល់​ព្រឹក​នៅ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ។ ប៉ុន្តែ​មិន​មាន​មនុស្សច្រើន​ទេ​ដែល​ដឹង​ថា​ការ​ស្មូត​នោះ​ជា​បរាភវសូត្រ​ (Parabhava Sutra or Parabhava Sutta) និង​អត្ថន័យ​របស់​វា។ តើ​បរាភវសូត្រ​ជា​អ្វី? បរាវភសូត្រ គឺ​ជា​ការ​សម្តែង​ធម៌​ស្តីពី​ប្រភព​នៃ​សេចក្តី​វិនាសទាំង ១២​ ប្រការ​។ ព្រះសូត្រ​នេះ​កើត​ចេញ​ពី​ការ​ទូល​សួរ​របស់​ទេព្តា​ ទៅ​កាន​់​ព្រះ​ពុទ្ធ​អំពី​សេចក្តី​វិនាស។​ នៅ​ស្រុក​ខ្មែរ​យើង​ ព្រះសូត្រ​នេះ​ត្រូវ​បាន​អ្នក​ប្រាជ្ញ​ខ្មែរ​យើង​តាក់តែង​ជា​កំណាព្យ​​បទបឋ្យាវត្ត​,​ជា​ប្រភេទ​កាព្យ​មួយ​ប្រភេទ ដែល​ការ​សូត្រ​ ឬ​ស្មូត​កំណាព្យ​នេះ​មាន​ភាព​អន្លង់​អន្លោច​ (អ្នក​ដែល​មិន​បាន​សិក្សា​ពី​កំណាព្យ​បទ​នេះ​អាច​គិត​ថា​វា​ជា​កា​រស្មូត​ពេល​បុណ្យ​សព)។ ជា​ទូទៅ​ការ​ស្មូត​បរាភវសូត្រ​គឺ​ធ្វើ​ឡើង​នាពេល​ព្រឹក​ព្រលឹម​នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ទាំង​ ១៥ ថ្ងៃ។ សូម​អនុមោទនា ស្តាប់​ការ​សូត្រ​បរា​វភសូត្រ​ដែល​ខ្ញុំ​បាន​ដក​ស្រង់​ចេញ​ពី​ KhmerBuddhist Channel​ អ្នក​ក៏​អាច​ដោន​ឡូត​អត្ថប​ទ​ស្តីពី​បរាភវសូត្រ​នៅទីនេះ។ http://youtu.be/NdjoEKiqonI ខាងក្រោម​ជា​អត្ថបទ​ជា​ភាសា​អង់គ្លេស​ The Discourse on the Causes of Downfall While the Mangala Sutta deals with the way of life conducive to progress and happiness, the Parabhava Sutta supplements it by pointing ...
Continue Reading »