Print Friendly

ដំបូន្មាន​មួយ​ចំនួនៗ​ទាក់ទង​នឹង​ខ្មែរ​យូនីកូដ​ និង​អក្ខរាវិរុទ្ធ​ខ្មែរ

ដោយ​ ទឹម បឿន

អត្ថបទ​ខាង​ក្រោម ជា​អត្ថបទ​ដែល​វាយ​ដោយ​មិន​ប្រើ​ Space ឬ មិន​កាត់​ពាក្យ​សោះ ។ សូម​ពិនិត្យ​មើល តើ​ពេល​ចុះ​បន្ទាត់ មាន​ភាព​រញ៉េរញ៉ៃ​ឬ​ទេ ? និង សូម​ពិនិត្យ​មើល​បន្ទាត់​ក្រហម​កាត់​ខាង​ក្រោម ដែល​បញ្ជាក់​ថា​វា​ខុស​អក្ខរាវិរុទ្ធ ។

ខ្ញុំ​សាក​ល្បង​កាត់​ពាក្យ​លើ​អត្ថបទ ​ដដែល លោក​អ្នក​អាច​ពិនិត្យ​ឃើញ​បន្ទាត់​បញ្ឈរ​ពណ៌​ប្រផេះ ដែល​បញ្ជាក់​ថា ខ្ញុំ​បាន​កាត់​ពាក្យ​ទៅ​តាម​នោះ លោក​អ្នក​អាច​មើល​ឃើញ​ភាព​ប្លែក​គ្នា​រវាង​អត្ថបទ​ខាង​លើ និង ខាង​ក្រោម​នេះ ដែល​វា​ល្អ​មើល​ជាង​អត្ថបទ​ខាង​លើ គឺ​មិន​ចុះ​បន្ទាត់​ផ្ដេសផ្ដាស ដោយ​ខ្លួន​វា ។​ បញ្ហា​​ដូច​អត្ថបទ​ខាង​លើ​នោះ ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ក្បាល​ កាល​ដែល​ខ្ញុំ​ប្រើ​ពុម្ព​អក្សរ​លីមូន ។ សូម​បញ្ជាក់, ការ​កាត់​ពាក្យ​នេះ គឺ​វាយ​ដោយ​ប្រើ spacebar ។

បន្ទាប់​ពី​ធ្វើ​ការ​កាត់​ពាក្យ​រួច​ មក យើង​អាច​ដឹង​ពាក្យ​ដែល​សរសេរ​ខុស និង អាច​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​កែ​អក្ខរាវិរុទ្ធ​ផង ។ ខ្ញុំ​ប្រើ​ Spelling checker v.1.0 របស់​ក្រុម​ខ្មែរអូអេស ជា​មួយ​នឹង Openoffice.org 2.1 ។

អត្ថបទ​ដដែល​ បន្ទាប់​ពី​កែ​អក្ខរាវិរុទ្ធ​រួច ។

សម្រាប់​លោក​អ្នក​ដែល​យល់​ថា ការ​ដក​ឃ្លា​នៅ​ចន្លោះ​ពាក្យ​នេះ មិន​សំខាន់ សូម​លោក​អ្នក​ស្រមៃ​នឹក​ទៅ​មើល តើ​យ៉ាង​ណា​ដែរ ? យល់​ថា​​សំខាន់ ឬ ក៏​នៅ​តែ​យល់​ថា​មិន​សំខាន់ ? នេះ​គ្រាន់​តែ​ជា​ភាព​ងាយ​ស្រួល​ក្នុង​ការ​កែ​អក្ខរាវិរុទ្ធ​ប៉ុណ្ណោះ​ទេ នៅ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​​ផ្សេង​ទៀត ។