ជីវប្រវត្តិសង្ខេប លោក នូ ហាច (Nou Hach’s Short Biography)
លោកនូ ហាច (១៩១៦ -១៩៧៥) លោកនូ ហាច កើតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩១៦ នៅឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្ត បាត់ដំបង។ ឳពុក នាមឃួន នៅ និងម្តាយនាមឳរ មួច ពួកគាត់ជាកសិករ។ លោក នូ ហាច ជាកូនច្បង និងមានប្អូនៗច្រើននាក់ទៀត ក្នុងនោះមានប្អូនស្រី៣នាក់ផងដែរ។
ការសិក្សាអប់រំ
កាលពីកុមារភាពលោកសិក្សានៅសាលាបឋមសិក្សាវត្តកំពង់ព្រះ ដែលមានគ្រូជា ព្រះសង្ឃនៅសាលានេះ ហើយ ដែលលោកចេះអានសាស្រ្តាស្លឹករឹតយ៉ាងស្ទាត់ ជំនាញ។ ឆ្នាំ១៩៣២ លោកបានប្រលងជាប់ ចូលរៀននៅសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ហើយលោកតស៊ូរៀនសូត្ររហូតបានទទួលសញ្ញាបត្រ័កំរិតមធ្យមសិក្សា។
ប្រវត្តិការងារ
បន្តាប់ពីទទួលបានសញ្ញាបត្រ័នៅវិទ្យាល័យព្រះស៊ីសុវត្តិ លោកនូ ហាច បានចេញទៅ បំពេញការងារនៅ ខេត្តសៀមរាប ជាចៅក្រម។
* ឆ្នាំ១៩៤៧ លោកបានបានធ្វើការជាអ្នកបោះពុម្ពផ្សាយអោយកាសែតកម្ពុជា ក្នុង ក្រសួងពត៌មាន។ * ឆ្នាំ១៩៤៨ លោកបានក្លាយជាលេខាផ្ទាល់របស់នាយករដ្ឋមន្រ្តី(យុត្តិវង្ស)។ បន្តាប់មក លោកបានវិលមកធ្វើការអោយក្រសួងពត៌មានវិញ មានឋានៈជា ប្រធាននាយកដ្ឋាន។
* ឆ្នាំ១៩៥២ លោកបានផ្លាស់ទៅធ្វើការនៅក្រសួងការបរទេស ជាប្រធានផ្នែកកិច្ចការ នយោបាយការបរទេស(Director en Direction des Affaires Politiques)។
ក្នុងការងារ ថ្មីនេះ លោកត្រូវបានតែងតាំងអោយទៅបំពេញបេសកកម្មផ្សេងៗនៅបរទេសដូចជា ទៅ ប្រទេសសៀម និង យូ ហ្គោស្លាវីជាដើម។ ក្រោយមកដោយសារលោកមានស្នាដៃ ក្នុងការងារ រាជរដ្ឋាភិបាល ប្រចាំនៅប្រទេសឥណ្ឌូនេស៊ី ប្រទេសវៀតណាម និងជាអ្នកតំណាងពិសេសប្រចាំ អង្គការសហប្រជាជាតិផងដែរ។
* ឆ្នាំ១៩៥២ នាយករដ្ឋមន្រ្តី សម្តេចព្រះនរោត្តមសីហនុ បានតែងតាំងលោកនូ ហាច ជារដ្ឋលេខាធិការ ក្រសួងសាធារណការ និងគមនាគមន៍ ដោយព្រះរាជក្រិត្យ លេខ២៥២។
* ១៧ មករា ឆ្នាំ១៩៥៨ លោកបានចូលជាសមាជិកនៃសមាគមអ្នកនិពន្ធខ្មែរ (ទស្សនាវដ្តីអ្នក និពន្ធខ្មែរ ឆ្នាំទី២ លេខ៣ ខែកុម្ភៈ ឆ្នាំ១៩៩៦ ទំព័រ១៣) (សមាគមអ្នកនិពន្ធខ្មែរកើតឡើងនៅឆ្នាំ ១៩៥៤ ដោយលោករឹម គីន)។
ស្នាដៃតែងនិពន្ធ
លោកនូ ហាច ត្រូវបានគេទទួលស្គាល់ជាពិសេសក្នុងស្នាដៃរឿងមនោសញ្ចេតនាដែល មានចំណងជើងថាផ្កាស្រពោន។ តែជារួមលោកមានស្នាដៃផ្សេងៗទៀតដូចជារឿងខ្លី កំណាព្យ (លោកសរសេរកំណាព្យជាកាព្យបែបបារាំង)។ល។ ហើយយលោកជាអ្នកនិពន្ធ ដែលសរសេរ អោយទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍ ទស្សនាវដ្តីនារី ទស្សនាវដ្តីរួមមិត្ត។ល។
ចំណងជើងអត្ថបទនានាដែលប្រមូលបានមាន៖
១. រឿងផ្កាស្រពោន ឆ្នាំ១៩៤៩
២. រឿងមាលាដួងចិត្ត ឆ្នាំ១៩៧២
៣. រឿងត្រួយជីវិត ឆ្នាំ១៩៧៣
៤. មធុរសជាតិ សិក្សាអត្ថបទ ដកស្រង់ពីទស្សនាវដ្តីនារីលេខ១0 ទំព័រ៣៥៣ ដល់ ៣៥៦ ខែ តុលា ឆ្នាំ១៩៥១ ៥. រឿងខ្លី កូនក្រក ផ្សាយដោយទស្សនាវដ្តីរួមមិត្តលេខ៨ ថ្ងៃទី១៥ ឧសភា ឆ្នាំ១៩៥៣ ទំព័រ១៥ និង១៦។
៦. ដំណើរចេញទៅប្រទេសបារាំង កាព្យបែបបារាំង ផ្សាយដោយទស្សនាវដ្តីនារី លេខ១៥ ឆ្នាំ ១៩៥២។
៧. ខ្ទីង កាព្យបែបបារាំង ផ្សាយដោយទស្សនាវដ្តីនារីលេខ ១១ ខែវិច្ឆិកា ឆ្នាំ១៩៥១ ទំព័រ៣៩៦។
៨. នារីជាទីស្នេហា ឆ្នាំ១៩៥៣
៩. លាវ័ណ្យ និង រវិន្ទ ឆ្នាំ១៩៥៣ បោះពុម្ពភាគ១ ឆ្នាំ ១៩៥៥ បោះពុម្ពភាគ២
១0. រឿងខ្លី ល្បាតគយក្នុងគ្រាមួយនៅទន្លេសាប ដកស្រង់ពីទស្សនាវដ្តីរាត្រីថ្ងៃសៅរ៍ លេខ ១0 ថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ១៩៥២ ទំព័រ២៩ ដល់៣១។
១១. ថូបែក កាព្យបែបបារាំង លោកនូ ហាចដកស្រង់ពីទស្សនាវដ្តីនារីលេខ១៣ ខែមករា ឆ្នាំ ១៩៥២ ទំព័រ១១។
ជីវិតអាពាហ៍ពិពាហ៍
លោកនូ ហាច បានរៀបការជាមួយអ្នកស្រីតាន់ រ៉េម និងមានបុត្រចំនួន៨នាក់។ សព្វ ថ្ងៃកូនៗរបស់លោកមួយចំនួន រស់នៅ ប្រទេសអាមរិក និងអូស្រ្តាលី។ ចុងក្រោយ ខ្មែរក្រហម បានសំលាប់ លោកប្រហែលនៅឆ្នាំ១៩៧៥។
(ដកស្រង់ចេញពីសមូហកម្មអក្សរសិល្ប៍នូហាច)
You really make it seem really easy together with your presentation but I to find this topic to be actually one thing which I believe I would by no means understand. It sort of feels too complex and extremely vast for me. I am looking forward to your subsequent submit, I’ll try to get the dangle of it!
Is there anyway to get this translated to English? Where can I find more information on Hach Nou?
Thank you very much!