សម្រង់គតិ៖ ទស្សនវិជ្ជារបស់ព្រះចៅអធិរាជ ជ័យវរ្ម័នទី៧
ប្រសិនបើអ្នកដឹកនាំខ្មែរដើរតាមទស្សនវិជ្ជានេះរបស់ព្រះចៅអធិរាជ ជ័យវរ្ម័នទី៧ នោះរាស្រ្តខ្មែរមិនរងទុក្ខវេទនារាប់សតវត្សរហូតដល់ពេលនេះទេ។
ចម្លងពី http://camcape.org/?p=426
ប្រសិនបើអ្នកដឹកនាំខ្មែរដើរតាមទស្សនវិជ្ជានេះរបស់ព្រះចៅអធិរាជ ជ័យវរ្ម័នទី៧ នោះរាស្រ្តខ្មែរមិនរងទុក្ខវេទនារាប់សតវត្សរហូតដល់ពេលនេះទេ។
ចម្លងពី http://camcape.org/?p=426
អ្នកប្រវត្តិសាស្ត្របារាំងម្នាក់ដែលខ្ញុំភ្លេចឈ្មោះបានធ្វើការស្រាវជ្រាវផ្អែកលើមូលហេតុនានាចេញជាសេចក្ដីសន្និដ្ឋានប្រដូចការចុះថយនៃមហានគរខ្មែរនឹងការធ្លាក់ចុះនៃចក្រភពរ៉ូម៉ាំងថាមកពីកម្ពុជាស្ថិតនៅចន្លោះភ្លើងពីរ entre deux feux. គាត់មិនបានបន្ទោសស្ដេចខ្មែរទេការដែលកម្ពុជាបានថមថយដោយសារអ្នកជិតខាងពីរបណ្ដាក់គ្នាដុតកម្ពុជាមិនឱ្យមានពេលបានសុខសន្តិភាពយូរឋិតថេរនោះ។
ស្ថានភាពនៃប្រទេសនីមួយៗខុសគ្នាទៅតាមពេលវេលា យើងមិនបានស្ថិតនៅក្នុងស្ដានភាពទាំងនោះ មិនមានភស្ដុតាងគ្រប់គ្រាន់ផ្ទល់នឹងភ្នែកដែលនឹងបា្រប់ថាស្ដេចដទៃមិនខិតខំដើម្បីប្រជារាស្រ្ដ ដូច្នេះយើងមិនអាចនឹងធ្វើការសន្និដ្ជានដោយគ្រាន់តែពឹងផ្អែកនឹងការកត់ត្រា និងនិយាយតៗគ្នាបានឡើយ ម្យ៉ាងទៀតបើអង្គក្សត្រណាក៏ដូចព្រះបាទជ័យវរ័ន្នទី៧ ពួកយើងក៏មិនបានស្គាល់ទ្រង់ច្បាស់ដល់ថ្នាក់នេះដែរ ព្រោះទ្រង់គ្រាន់តែជាក្សត្រមួយអង្គក្នុងចំណោមក្សត្រខ្នែរដទៃតែប៉ុណ្ណោះ។ យើងមិនបានជាមនុស្សខ្លាំងរហូត គេក៏មិនបានខ្សោយរហូតដែរ គ្មានអ្វីដែរគង់ឡើយ អ្វីដែលធ្វើបានគឺធ្វើឲ្យបច្ចុប្បន្នរបស់យើងល្អបំផុតតាមដែលអាចធ្វើបាន បន្ទោសអ្នកដទៃមិនបានជួយឲ្យខ្លួនរីកចំរើនឡើយ។