Print Friendly, PDF & Email

វិជ្ជា និង វិទ្យា
វិជ្ជា មកពីភាសាបាលីថា vijjā
វិទ្យា មកពីភាសាសំស្ក្រឹតថា vidyā
តាមពិតពាក្យទាំងពីរមានន័យដូចគ្នា ( សេចក្ដីដឹងច្បាស់; ការចេះដឹង, ចំណេះ) ប៉ុន្តែនៅកម្ពុជាគេជ្រើសរើសការសរសេរ «វិទ្យា» សម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រធម្មជាតិ,ដូចជា រូបវិទ្យា, គីមីវិទ្យា។ រីឯ «វិជ្ជា» សម្រាប់វិទ្យាសាស្ត្រសង្គម។ ឧទាហរណ៍ ទស្សនវិជ្ជា គេមិនសរសេរជា ទស្សនវិទ្យា ឡើយ។

©២០១៥ ចងក្រងដោយ ប៉ា ច័ន្ទរឿន
បណ្តាញបកប្រែកម្ពុជា www.ctlink.net
ctlink.cambodia@gmail.com
ឯកសារពិគ្រោះ៖ ជួន ណាត .(១៩៦៧). វចនានុក្រមខ្មែរ. ពុទ្ធសាសនបណ្ឌិត្យ