Author Archives: camkh12 - Page 5
អត្ថន័យនៃពិធីពូនភ្នំខ្សាច់ Poun Phnom Ksach Ceremony
Click here to listen នៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គេតែងតែឃើញនៅតាមវត្តដាក់ពំនូកខ្សាច់នៅក្បែរព្រះវិហារ ដោយមានធូបដោតនៅពីលើពំនូកខ្សាច់នោះផង។ រីឯការតុបតែងកន្លែងដាក់ពំនូកខ្សាច់នៅតាមវត្តអារាមខ្លះ មានធ្វើរោងដោយមានចងទង់ក្រណាត់រាងត្រីកោណចម្រុះពណ៌នៅពីលើ ពំនូក។ តើការដាក់ពំនូកខ្សាច់ក្នុងពិធីបុណ្យចូលឆ្នាំនោះ មានប្រវត្តិពីពេលណាមក ជាបុណ្យប្រពៃណី ឬបុណ្យសាសនា? តើការដាក់ពំនូកខ្សាច់ក្នុងទីអារាមនោះ មានបំណងអ្វី និងប្រយោជន៍អ្វី? សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកស្រី អ៊ុក សាវបូរី ដែលបានសាកសួរព្រះសង្ឃ និងព្រឹទ្ធាចារ្យតាមបណ្ដាខេត្តក្រុងមួយចំនួន ពីការប្រារព្ធពិធីពូនភ្នំខ្សាច់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នេះ. Source: RFA Radio
រឿងកុលាប ប៉ៃលិន
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 05/07/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 14/07/2009 12:26 ម៉ោងសកល នៅថ្ងៃអាទិត្យនេះលោកវ៉ាន់ឌី កាអុន សូមលើកយករឿងកុលាបប៉ៃលិននិពន្ធដោយលោកញ៉ុកថែម មកធ្វើអត្ថាធិប្បាយជូនលោកអ្នកជាទីសណ្តាប់។ បទអត្ថាធិប្បាយរបស់លោកវ៉ាន់ឌី កាអុន Source: FRI France
រឿង “ធ្នញ្ជ័យ”
ដោយ វ៉ាន់ឌី កាអុន អត្ថបទចុះផ្សាយកាលពីថ្ងៃទី 25/10/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 07/11/2009 14:40 ម៉ោងសកល នៅថ្ងៃអាទិត្យ ទី២៥ តុលានេះ វ៉ាន់ឌី កាអុន លើកយករឿងប្រជាប្រិយខ្មែរដ៏ល្បីមួយ ដែលមានចំណងជើងថា “ធ្នញ្ជ័យ” មកវិភាគជូនលោកអ្នកស្តាប់។ សូមចុចខាងក្រោមនេះ ដើម្បីស្តាប់៖ រឿង “ធ្នញ្ជ័យ” (ភាគទី១) រឿង “ធ្នញ្ជ័យ” (ភាគទី២) រឿង “ធ្នញ្ជ័យ” (ភាគទី៣) Source: RFI France
រឿង ចៅស្រទបចេក
ដោយ វ៉ាន់ឌី កាអុន អត្ថបទចុះផ្សាយកាលពីថ្ងៃទី 22/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 22/11/2009 13:34 ម៉ោងសកល នៅថ្ងៃអាទិត្យនេះ វ៉ាន់ឌី កាអុនសូមធ្វើការអត្ថាធិប្បាយជូនអ្នកស្តាប់នូវរឿង ចៅស្រទបចេកដែលនិពន្ធដោយកវីងិន។ រឿងចៅស្រទបចេក ឬរឿងទេវវង្សកុមារនិពន្ធឡើងក្នុងរជ្ជកាលរបស់ហ្លួងនរោត្តមក្នុង ឆ្នាំ១៨៦៩។ សូមចុចខាងក្រោមនេះដើម្បីស្តាប់៖ Source: FRI France
ទំនាស់រវាងសភាវៈល្អ និងសភាវៈអាក្រក់ក្នុងអក្សរសិល្ប៍ខ្មែរ
ដោយ វ៉ាន់ឌី កាអុន អត្ថបទចុះផ្សាយកាលពីថ្ងៃទី 31/01/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 31/01/2010 10:16 ម៉ោងសកល នៅក្នុងអក្សរសិល្ប៍ខ្មែរ តាំងពីរឿងរាមកេរ្តិ៍ រហូតមកទល់នឹងសម័យកាលទំនើបនេះ គេតែងតែឃើញមានការប្រឈមមុខគ្នារវាងសភាវៈល្អ និងសភាវៈអាក្រក់។ សូមចុចខាងក្រោមនេះ ដើម្បីស្តាប់បទវិភាគរបស់ វ៉ាន់ឌី កាអុន៖ Source: RFI France International