សៀវភៅដែលអ្នកគួរអានដើម្បីជោគជ័យក្នុងវិស័យជំនួញ
ការអានជាទំលាប់មួយដ៏ល្អ។ ការអានធ្វើឱ្យជីវិតបានប្រសើរឡើង។ ការអានមិនអាចធ្វើឱ្យយើងចាំបានភ្លាមៗទាំងអស់នោះទេ ក៏ប៉ុន្តែវាបានចូលទៅផ្ទុកក្នុងកោសិការខួរក្បាលរបស់យើង ដែលវានឹងផុសចេញនៅពេលមួយដែលយើងត្រូវការវា។ ដូច្នេះកុំអស់សង្ឃឹមថា អ្នកអានចប់តែមិនដឹងជាយកទៅប្រើការយ៉ាងម៉េច។ វាជាគំនិតអវិជ្ជមានមួយ ដែលរាំងស្ទះដល់ការអានរបស់យើង។ ក្នុងអត្ថបទនេះ ខ្ញុំសូមចែករំលែកសៀវភៅមួយចំនួនជាភាសាខ្មែរ និងបរទេស ដែលអាចឱ្យយើងមានគំនិតខ្លះៗ ក្នុងការធ្វើជំនួញ។ វាមិនមែនអ្នកទាំងអស់គ្នាបានអានសៀវភៅទាំងនេះហើយ សុទ្ធតែក្លាយជាអ្នកជំនួញដ៏ជោគជ័យនោះទេ។ វាស្ថិតនៅលើការព្យាយាម និងស្វែងយល់ទៅលើខ្លួនឯង និងបរិយាកាសដែលអ្នកបានជួបប្រទះ ហើយត្រូវដោះស្រាយដោយរបៀបណា។ វាហាក់បីដូចជាទូលំទូលាយណាស់ ដែលខ្ញុំនិយាយដូច្នោះ ហើយនិយាយដល់ការអានសៀវភៅទាំងនេះ ខ្លួនខ្ញុំផ្ទាល់ក៏មិនទាន់បានអានចប់អស់អីដែរ។ ខាងក្រោមនេះ វាជាទុនដ៏សំខាន់សម្រាប់ជីវិតជំនួញរបស់យើងម្នាក់៖
សៀវភៅជាភាសាខ្មែរ៖
១- សៀវភៅ«ឪពុកអ្នកមាន បង្រៀនកូនអ្នកក្រ» ប្រែសម្រួលពីសៀវភៅ Rich Dad Poor Dad
២- សៀវភៅ«ទស្សនៈអាជីវកម្ម» – លោក គួច ម៉េងលី អាចរកបាននៅតាមបណ្ណាគារ
៣- សៀវភៅ«នរណា យកឈីសរបស់ខ្ញុំ» – ប្រែសម្រួលពីសៀវភៅ Who move my cheese?
សៀវភៅជាភាសាអង់គ្លេស៖
១- The Effective Executive. Peter F. Drucker, 1967.
២- Good to Great: Why Some Companies Make the Leap and Others Don’t by Jim Collins
៣- Awaken the Giant Within : How to Take Immediate Control of Your Mental, Emotional, Physical and Financial Destiny! Paperback – November 1, 1992 by Tony Robbins
៤- Rich Dad Poor Dad: What The Rich Teach Their Kids About Money That the Poor and Middle Class Do Not! Mass Market Paperback – August 16, 2011 by Robert T. Kiyosaki
៥- The 4-Hour Workweek: Escape 9-5, Live Anywhere, and Join the New Rich Hardcover – December 15, 2009 by Timothy Ferriss
៦- The Lean Startup: How Today’s Entrepreneurs Use Continuous Innovation to Create Radically Successful Businesses Hardcover – September 13, 2011 by Eric Ries
៧- Think and Grow Rich Paperback – July 4, 2011 by Napoleon Hill
៨- 7 Habits of Highly Effective People – Dr. Stephen R. Covey
ខ្ញុំមិនបាន និងមិនមាន link សម្រាប់ទាញយកឡើយ តែអ្នកទាំងអស់គ្នាដែលគិតថា ចង់អានដើម្បីជោគជ័យ សូមស្វែងរកតាមបណ្ណាគារ ឬតាមអនឡានដូចជា Amazon ដើម្បីទិញយកបាន។
ទំព័រមួយចំនួនដែលនិយាយពីសៀវភៅល្អផ្សេងទៀត៖
ចូលទៅកាន់ facebook page of Inspire Daily, Cambodia នឹងមានសៀវភៅទាំងអស់នេះ