Print Friendly, PDF & Email

ការអានជាទំលាប់មួយដ៏ល្អ។ ការអានធ្វើឱ្យជីវិតបានប្រសើរឡើង។ ការអានមិនអាចធ្វើឱ្យយើងចាំបានភ្លាមៗទាំងអស់នោះទេ ក៏ប៉ុន្តែវាបានចូលទៅផ្ទុកក្នុងកោសិការខួរក្បាលរបស់យើង ដែលវានឹងផុសចេញនៅពេលមួយដែលយើងត្រូវការវា។ ដូច្នេះកុំអស់សង្ឃឹមថា អ្នកអានចប់តែមិនដឹងជាយកទៅប្រើការយ៉ាងម៉េច។ វាជាគំនិតអវិជ្ជមានមួយ ដែលរាំងស្ទះដល់ការអានរបស់យើង។ ក្នុងអត្ថបទនេះ ខ្ញុំសូមចែករំលែកសៀវភៅមួយចំនួនជាភាសាខ្មែរ និងបរទេស ដែលអាចឱ្យយើងមានគំនិតខ្លះៗ ក្នុងការធ្វើជំនួញ។ វាមិនមែនអ្នកទាំងអស់គ្នាបានអានសៀវភៅទាំងនេះហើយ សុទ្ធតែក្លាយជាអ្នកជំនួញដ៏ជោគជ័យនោះទេ។ វាស្ថិតនៅលើការព្យាយាម និងស្វែងយល់ទៅលើខ្លួនឯង និងបរិយាកាសដែលអ្នកបានជួបប្រទះ ហើយត្រូវដោះស្រាយដោយរបៀបណា។ វាហាក់បីដូចជាទូលំទូលាយណាស់ ដែលខ្ញុំនិយាយដូច្នោះ ហើយនិយាយដល់ការអានសៀវភៅទាំងនេះ ខ្លួនខ្ញុំផ្ទាល់ក៏មិនទាន់បានអានចប់អស់អីដែរ។  ខាងក្រោមនេះ វាជាទុនដ៏សំខាន់សម្រាប់ជីវិតជំនួញរបស់យើងម្នាក់៖

សៀវភៅជាភាសាខ្មែរ៖

១- សៀវភៅ​«​ឪពុកអ្នកមាន បង្រៀនកូនអ្នកក្រ​» ប្រែសម្រួលពីសៀវភៅ Rich Dad Poor Dad

២- ​សៀវភៅ​«​ទស្សនៈ​អាជីវកម្ម​»​ – លោក គួច ម៉េង​លី អាចរកបាននៅតាមបណ្ណាគារ

៣- សៀវភៅ​«​នរណា យកឈីសរបស់ខ្ញុំ​» – ប្រែសម្រួលពីសៀវភៅ Who move my cheese?

 

សៀវភៅជាភាសាអង់គ្លេស៖

 

១- The Effective Executive. Peter F. Drucker, 1967.

២- Good to Great: Why Some Companies Make the Leap and Others Don’t by Jim Collins

៣- Awaken the Giant Within : How to Take Immediate Control of Your Mental, Emotional, Physical and Financial Destiny! Paperback – November 1, 1992 by Tony Robbins

៤- Rich Dad Poor Dad: What The Rich Teach Their Kids About Money That the Poor and Middle Class Do Not! Mass Market Paperback – August 16, 2011 by Robert T. Kiyosaki

៥- The 4-Hour Workweek: Escape 9-5, Live Anywhere, and Join the New Rich Hardcover – December 15, 2009 by Timothy Ferriss

៦- The Lean Startup: How Today’s Entrepreneurs Use Continuous Innovation to Create Radically Successful Businesses Hardcover – September 13, 2011 by Eric Ries

៧- Think and Grow Rich Paperback – July 4, 2011 by Napoleon Hill

៨- 7 Habits of Highly Effective People – Dr. Stephen R. Covey

 

ខ្ញុំមិនបាន និងមិនមាន link សម្រាប់ទាញយកឡើយ តែអ្នកទាំងអស់គ្នាដែលគិតថា ចង់អានដើម្បីជោគជ័យ សូមស្វែងរកតាមបណ្ណាគារ ឬតាមអនឡានដូចជា Amazon ដើម្បីទិញយកបាន។

 

ទំព័រមួយចំនួនដែលនិយាយពីសៀវភៅល្អផ្សេងទៀត៖

https://goo.gl/xaHNzm

https://goo.gl/ozeQHO