Tag archives for instrument

Others

ប្រវត្តិអំពី ឃឹម

ដោយ ៖ សា​ម៉​ន ថ្ងៃ ច័ន្ទ ទី ១៤ ខែ មិថុនា ឆ្នាំ ២០១០ ឃឹម​ជា​ឧបករណ៍​មាន​ខ្សែ​សំនៀង​ច្រើន និង​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំងក្លា​បំផុតក្នុង​ចំណោម​ប្រជាពលរដ្ឋ​ កម្ពុជា ។ ឧបករណ៍ នេះ​មាន​២​ប្រភេទ គឺ​ឃឹម​តូច និង​ឃឹម​ធំ ។ ឧបករណ៍​ទាំង​ពីរ​ប្រភេទ​នេះ មានមុខ​ងារសំខាន់​ក្នុង​វង់ភ្លេង​ល្ខោនបាសាក់ក្នុង​វង់ភ្លេង មហោរី​ច្នៃ​, លើស​ពី​នេះ​ទៅ​ទៀត ឃឹម​តូច ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ក្នុង​វង់ភ្លេង​ការសម័យ​ទំនើប​, វង់ភ្លេង​អា​យ៉ៃ និង​វង់ភ្លេង ប្រជាប្រិយ​ខ្លះ​ទៀត...
Continue Reading »
Others

ប្រវត្តិឩបករណ៍ភ្លេង តាខេ

ដោយ ៖ សា​ម៉​ន ថ្ងៃ អង្គារ ទី ១៥ ខែ មិថុនា ឆ្នាំ ២០១០ ខ្មែរ​ហៅ​ថា តាខេ ស្រ​ដៀង​គ្នា​នឹង​ភាសាសៀម​ហៅ​ថា ចរ​ខេ៍ ឬ​តៈខេ​រ៍ មាន​ន័យ​ថា សត្វ​ក្រពើ ។ ពាក្យ​ថា តាខេ ក៏​មាន​ន័យ​ថា សត្វ​ក្រពើ​ដែរ ពីព្រោះ​ឧបករណ៍​តាខេ​នេះមាន​រូបរាង​ដូច​សត្វ​ក្រពើ​សុទ្ធសាធ កាលពីសម័យ​ដើម ប៉ុន្ដែ​បច្ចុប្បន្ន​នេះ តាខេ​មាន​រូបរាង​ធម្មតា​បាត់​លក្ខណៈ​ជា​រូបរាង​សត្វ​ក្រពើអស់ហើយ ។ នៅ​ក្នុង​សង្គម​កម្ពុជា​យើង​សព្វថ្ងៃ...
Continue Reading »
Others

ប្រវត្តិអំពី ទ្រខ្មែរ (​ទ្រ​ខ្សែ​៣)

ដោយ ៖ សា​ម៉​ន ថ្ងៃ ពុធ ទី ២៦ ខែ ឧសភា ឆ្នាំ ២០១០ ប្រជាពលរដ្ឋ​កម្ពុជា​តែង​នាំ​គ្នា​ហៅ​ទ្រ ប្រភេទ​នេះ​ថា ទ្រខ្មែរ ឬ​ទ្រ​ខ្សែ​៣ ។ ហៅ​ថា ទ្រខ្មែរ ពីព្រោះ​តាំងពី​អតីតកាល​រហូត​ដល់បច្ចុប្បន្ន​នេះ គេ​ឃើញ​តែ​ជនជាតិ​ខ្មែរ​ជា​អ្នក ប្រើប្រាស់​ទ្រនេះ ។ ហៅ​ថា ទ្រ​ខ្សែ​៣ ព្រោះគេ​ឃើញ​ទ្រនេះ​មាន​ខ្សែ​សំនៀង​៣ ខុស​ពី​ទ្រ ដទៃ​ទៀត​នៅ​ក្នុង​កម្ពុជា ដែល​មាន​ខ្សែសំនៀង​តែ​២ ។...
Continue Reading »

ប្រវត្ដិ​ឧបករណ៍ភ្លេង “ ពិណ​”

ដោយ ៖ សា​ម៉​ន ថ្ងៃ អង្គារ ទី ១ ខែ មិថុនា ឆ្នាំ ២០១០ ភាសា​ខ្មែរ​ហៅ​ថា ពិណ ក្លា​យមក​ពី​ភាសាសំស្ក្រឹត និង​បាលី​ថា វី​ណា ជា​ឧបករណ៍​ខ្សែកេះ ឬ​ដេញ​ដោយ​ម្រាមដៃ​ទាំង​ដប់ មាន​ពិណ កោង ពិណ​កែង និង​ពិណ​ស្នូក ។ ឧបករណ៍នេះ​ប្រើប្រាស់​រួម​ជាមួយនឹង​ឧបករណ៍​ដទៃទៀត​សំរាប់​ប្រគំ​ជូន​ការ​ រាំច្រៀង​ថ្វាយ​អាទិទេព​ក្នុង​ព្រហ្មញសាសនា ។ ដោយ​ឧបករណ៍​ពិណ​ ស្ថិតស្ថេរ​ក្នុង​ព្រហ្មញ្ញសាសនាប្រើប្រាស់​សំរាប់​បូជា​ថ្វាយ​អាទិទេព មាន​ព្រះព្រហ្ម...
Continue Reading »
Others

ប្រវត្ដិ “​ចាប៉ី​ដង​វែង​”

ដោយ ៖ សា​ម៉​ន ថ្ងៃ ពុធ ទី ២ ខែ មិថុនា ឆ្នាំ ២០១០ ចាប៉ី​ជា​ពាក្យ​យារ​មក​បី​ពាក្យ​សំស្ក្រឹត​ថា ច​ក្ឆ​ប៉ី ។ ហៅ​ឈ្មោះ​ថា ចាប៉ី​ដង​វែង មក​ពី​ចាប៉ី នេះ​មាន​ដង​វែង​ទន្ទាំ ។ ចាប៉ី​នេះ​មានមុខ​ងារ សំខាន់​៤​យ៉ាង​គឺ ៖ ទី​១-​សំខាន់​ក្នុង​វង់ភ្លេង​អារក្ស ដោយ​គេយក​ឧបករណ៍​នេះ​ទៅ​ប្រគំ​ចូល​ជាមួយ​ឧ​បករ​ណ៍​ដទៃ​ទៀតក្នុង​ពេល​ លៀងអារក្ស​ម្ដង​ៗតាំងពី​សម័យ​យូរលង់​ណាស់​មក​ហើយ ។ ទី​២-​សំខាន់​ក្នុង​ វង់ភ្លេង​ការ​បុរាណ​ដែលជា​ប្រពៃណី​របស់​ដូនតា​យើង​តាំងពី​រាប់​ពាន់ឆ្នាំ​មក ​ហើយ...
Continue Reading »
Others

ឧបករណ៍ភ្លេងបុរាណ្យ ‹ខ្សែ​ដៀវ ›

ដោយ ៖ សា​ម៉​ន ថ្ងៃ ច័ន្ទ ទី ២៤ ខែ ឧសភា ឆ្នាំ ២០១០ តាម​ទម្លាប់​គេ​តែងតែ​នាំ​គ្នា​ហៅ​ឧបករណ៍ នេះ​ថា ខ្សែ​ដៀវ ឬ​សាដៀវ ឬ​សាយដៀវ ។ សា មាន​ន័យ​ថា ម្ដងទៀត ។ សាយ មាន​ន័យ​ថា សំណុំ​សរសៃសូត្រ​តូច ដែល​ចង​ពី​ក្បាល​ស្លាបឯក​ភ្ជាប់​នឹង​ចុង​ដង(​សាយឯក​, ឯក​ដាច់​សាយ​) ។ ដៀវ មាន​ន័យ​ថា...
Continue Reading »