តើបរាភវសូត្រជាអ្វី?
លោកអ្នកប្រហែលជាធ្លាប់ស្តាប់ការស្មូតដែលបានចាក់តាមវិទ្យុជារៀងរាល់ព្រឹកនៅក្នុងរដូវភ្ជុំបិណ្ឌ។ ប៉ុន្តែមិនមានមនុស្សច្រើនទេដែលដឹងថាការស្មូតនោះជាបរាភវសូត្រ (Parabhava Sutra or Parabhava Sutta) និងអត្ថន័យរបស់វា។ តើបរាភវសូត្រជាអ្វី? បរាវភសូត្រ គឺជាការសម្តែងធម៌ស្តីពីប្រភពនៃសេចក្តីវិនាសទាំង ១២ ប្រការ។ ព្រះសូត្រនេះកើតចេញពីការទូលសួររបស់ទេព្តា ទៅកាន់ព្រះពុទ្ធអំពីសេចក្តីវិនាស។ នៅស្រុកខ្មែរយើង ព្រះសូត្រនេះត្រូវបានអ្នកប្រាជ្ញខ្មែរយើងតាក់តែងជាកំណាព្យបទបឋ្យាវត្ត,ជាប្រភេទកាព្យមួយប្រភេទ ដែលការសូត្រ ឬស្មូតកំណាព្យនេះមានភាពអន្លង់អន្លោច (អ្នកដែលមិនបានសិក្សាពីកំណាព្យបទនេះអាចគិតថាវាជាការស្មូតពេលបុណ្យសព)។ ជាទូទៅការស្មូតបរាភវសូត្រគឺធ្វើឡើងនាពេលព្រឹកព្រលឹមនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌទាំង ១៥ ថ្ងៃ។ សូមអនុមោទនា ស្តាប់ការសូត្របរាវភសូត្រដែលខ្ញុំបានដកស្រង់ចេញពី KhmerBuddhist Channel អ្នកក៏អាចដោនឡូតអត្ថបទស្តីពីបរាភវសូត្រនៅទីនេះ។
ខាងក្រោមជាអត្ថបទជាភាសាអង់គ្លេស Continue reading









ធម្មទេសនាអំពីបរាភវសូត្រ (Dhamma Talk on Parabhava Sutta)
ព្រះធម៌ទេសនាអំពីបរាភវសូត្រ (ព្រះសូត្រស្តីពីប្រភពនៃសេចក្តីវិនាសទាំង១២ប្រការ) ដែលសំដែងដោយព្រះតេជគុណ ងិន ភេន
→ Leave a comment
Posted in Commentary and Discussion Papers
Tagged Buddhism in Khmer, Parabhava Sutra, បរាភាវសូត្រ